ក្រុមយុវជនជនជាតិដើមភាគតិចខ្មែរ ចំនួន១២០នាក់ ដែលមកពី៨ខេត្តក្នុងប្រទេសកម្ពុជា បាននាំគ្នាប្រារព្ធមហាសន្និបាតលើកទី៤ របស់ខ្លួននៅក្នុងខេត្តរតនគិរី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៨ ធ្នូ ឆ្នាំ២០១៥នេះ។ មហាសន្និបាតនេះត្រូវបានធ្វើឡើងដើម្បីជ្រើសរើសតំណាងខេត្ត និងតំណាងថ្នាក់ដឹកនាំរបស់យុវជនជនជាតិភាគតិច ដើម្បីធ្វើការអប់រំពីសិទ្ធិ ការថែរក្សាវប្បធម៌ ប្រពៃណី ដីធ្លី និងព្រៃឈើដូនតារបស់ពួកគេជាដើម។
សមាគមស៊ីយ៉ា (CIYA) បានធ្វើមហាសន្និបាតពិនិត្យលក្ខ័ន្តិកៈ ជ្រើសរើសតំណាងខេត្ត និងតំណាងថ្នាក់ដឹកនាំរបស់យុវជនជនជាតិដើមភាគតិចនៅទូទាំងប្រទេសកម្ពុជា ដែលមានដូចជាក្រុមជនជាតិដើមភាគតិចព័រ សួយ កួយ ព្នង ចារ៉ាយ គ្រឹង និងទំពូនជាដើម។ យុវជនជនជាតិដើមភាគតិច ដែលបានទៅចូលរួមក្នុងកម្មវិធីនោះមានគ្នា ប្រមាណ ១២០នាក់ មកពីខេត្តពោធិសាត់ កំពង់ស្ពឺ ព្រះវិហារ កំពង់ធំ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី។
លោកឆាយ ធី មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរី បានប្រាប់វិទ្យុបារាំងថា ក្រៅពីជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួនហើយ យុវជនជនជាតិដើមភាគតិចទាំងអស់ក៏នឹងពិភាក្សាគ្នាពីការទទួលខុសត្រូវទៅលើការលើកកំពស់សិទ្ធិមនុស្ស ការថែរក្សាវប្បធម៌ប្រពៃណី ដីធ្លី និងព្រៃដូនតាផងដែរ។ យុវជនជនជាតិដើមភាគតិចទាំងអស់នោះ ក៏បានសម្តែងពីក្តីបារម្ភចំពោះការបាត់បង់ព្រៃឈើ ព្រៃដូនតា និងការទន្ទានយកដីរបស់សហគមន៍ពួកគេផងដែរ។ នេះបើតាមលោកឆាយ ធី។
សូមបញ្ជាក់ថាសមាគមស៊ីយ៉ា ដែលបានរៀបចំមហាសន្និបាតយុវជនជនជាតិភាគតិចនេះ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៥ ហើយត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅក្នុងឆ្នាំ២០០៨។ ហើយបច្ចុប្បន្ននេះមានសមាជិករហូតដល់៧០០នាក់ហើយ។ គួរជម្រាបជូនផងដែរថា ជនជាតិភាគតិចនៅកម្ពុជាទាំងអស់មាន១៧ក្រុម។ ហើយនៅក្នុងខេត្តរតនគិរីមាន៧ក្រុម ដែលក្នុងនោះមានប្រជាជនប្រមាណពី៦ម៉ឺន ទៅ៧ម៉ឺននាក់នៅក្នុងឆ្នាំ២០១៥នេះ។ នេះបើតាមកា

No comments:
Post a Comment